រដ្ឋមន្ត្រី និងអ្នកឧកញ៉ា រូបណាខ្លះអមដំណើរសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅគុយបា

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ ប្រទេសគុយបា កាលពីថ្ងៃទី២៤ ខែកញ្ញា ដោយក្រាលព្រំក្រហម
ទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្រ្តីបេសសកម្មកម្ពុជា ដែលមានរដ្ឋមន្ត្រី និងអ្នកឧកញ៉ា ៥រូបអមដំណើរទស្សនកិច្ចនៅគុយបានាពេលនេះ រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ជួនណារ៉ុន អ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទេសរដ្ឋមន្ដ្រី កៅ គីមហួន រដ្ឋមន្ត្រីទទួលបេសកកម្មពិសេស លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

សូមជម្រាបថា ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។

លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា និងលោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)៕