កាលពីថ្មីៗនេះ ទស្សនាវដ្ដី Forbes បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីអាមេរិកមានបំផុត ៤០០ រូប លើកទី ៤១ របស់ខ្លួន ដោយមានស្ថាបនិក SpaceX លោក Elon Musk ឈរនៅកំពូលតារាងជាមហាសេដ្ឋីមានទ្រព្យច្រើនដាច់គេ។
សូមជម្រាបដែរថា យោងតាមការអះអាងពី Forbes បានឲ្យដឹងថា នេះគឺជាលើកដំបូងដែលមេធំ Tesla មានវត្តមាននៅកំពូលតារាងបញ្ជីមួយនេះ ខណៈកន្លងទៅស្ថាបនិក Amazon លោក Jeff Bezos ធ្លាប់ក្ដោបក្ដាប់តំណែងមួយនេះអស់រយៈពេល ៤ ឆ្នាំជាប់ៗគ្នា។
ទន្ទឹមនឹងនោះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ៤០០ រូបនោះមានប្រមាណជាង ៤ ទ្រីលានដុល្លារ ច្រើនជាងកាលឆ្នាំ ២០១៩ ប្រមាណ ១ ទ្រីលានដុល្លារ ប៉ុន្តែតិចជាងឆ្នាំទៅប្រមាណ ១១%។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីអាមេរិកមានបំផុត ១០ រូបនៅក្នុងបញ្ជី 41st Annual Forbes 400 ដូចតទៅ៖
1/ Elon Musk មានទ្រព្យសម្បត្តិប្រមាណ ២៥១ ពាន់លានដុល្លារ
2/ Jeff Bezos មានទ្រព្យសម្បត្តិប្រមាណ ១៥១ ពាន់លានដុល្លារ
3/ Bill Gates មានទ្រព្យសម្បត្តិប្រមាណ ១០៦ ពាន់លានដុល្លារ
4/ Larry Ellison មានទ្រព្យសម្បត្តិប្រមាណ ១០១ ពាន់លានដុល្លារ
5/ Warren Buffett មានទ្រព្យសម្បត្តិប្រមាណ ៩៧ ពាន់លានដុល្លារ
6/ Larry Page មានទ្រព្យសម្បត្តិប្រមាណ ៩៣ ពាន់លានដុល្លារ
7/ Sergey Brin មានទ្រព្យសម្បត្តិប្រមាណ ៨៩ ពាន់លានដុល្លារ
8/ Steve Ballmer មានទ្រព្យសម្បត្តិប្រមាណ ៨៣ ពាន់លានដុល្លារ
9/ Michael Bloomberg មានទ្រព្យសម្បត្តិប្រមាណ ៧៦,៨ ពាន់លានដុល្លារ
10/ Jim Walton មានទ្រព្យសម្បត្តិប្រមាណ ៥៧,៩ ពាន់លានដុល្លារ៕