ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ គ្រោងចេញមុខជួយសាងសង់បញ្ចប់គម្រោងចំនួន ៤ របស់ Evergrande

អន្តរជាតិ

ក្រុមហ៊ុន China Evergrande ថ្មីៗនេះ កំពុងធ្វើការជាមួយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិការចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលទីក្រុង Shenzhen ក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍ចលនទ្រព្យចំនួន ៤ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃចន្ទ ទី ២៦ ខែកញ្ញាកន្លងទៅថា តាមការណែនាំរបស់អាជ្ញាធរ ក្រុមហ៊ុន Evergrande បានសហការគ្នាជាមួយក្រុមហ៊ុន Shenzhen Longgan Ancheng Investment Operation Co Ltd ដើម្បីបញ្ចប់គម្រោងសាងសង់ចំនួន ៤ ដែលស្ថិតនៅក្នុងសង្កាត់ Longgang ក្រុង Shenzhen ប្រទេសចិន ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់រដ្ឋខាងលើ បាននិយាយថាពួកគេនឹងជួយក្រុមហ៊ុន Evergrande ក្នុងការសាងសង់បញ្ចប់គម្រោង ដែលរាំងស្ទះទាំងនោះ ដើម្បីធានាដល់ការផ្តល់ជូនផ្ទះទៅកាន់អតិថិជន ឱ្យបានទាន់ពេលវេលា ។

គួរឱ្យដឹងថា ប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan បាននិយាយកាលពីដើមខែនេះថា ការសាងសង់គម្រោងទាំងអស់ នៅទូទាំងប្រទេស នឹងចាប់ផ្តើមឡើងវិញ នៅចុងខែកញ្ញានេះ ។

ជាមួយនឹងបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande ត្រូវបង្ខំឱ្យផ្អាកការសាងសង់គម្រោងជាច្រើនកាលពីចុងឆ្នាំមុន ស្របពេលក្រុមហ៊ុនបាននិយាយថា គិតត្រឹមពាក់កណ្តាលខែកញ្ញា គម្រោងចំនួន ៣៨ ក្នុងចំណោម ៧០៦ នៅក្នុងប្រទេសចិន មិនទាន់បានបន្តការសាងសង់ឡើវិញនៅឡើយទេ ៕