ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិន Sunac  ស្នើសុំពន្យាពេលទូទាត់បំណុល ជាលើកទី ៣

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី ៣ របស់ចិន Sunac China កំពុងស្វែងរកការពន្យាពេល ក្នុងការទូទាត់សងសងបំណុលចំនួន ៤ ពាន់លានយ៉ន់ (ប្រហែលជាង ៥៥៨ លានដុល្លារ) ជាលើកទី ៣ ជាមួយនឹងការលើកពេលកំណត់រយ:ពេល ៦ ខែបន្ថែមទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពបានទម្លាយឱ្យដឹងនៅថ្ងៃអង្គារកន្លងទៅថា ក្រុមហ៊ុន Sunac មិនបានបង់មូលបត្របំណុល ដែលនឹងដល់ពេលកំណត់នៅឆ្នាំនេះ ចំនួនពីរលើករួចមកហើយ ខណ:ការទូទាត់លើកចុងក្រោយ ដែលនឹងត្រូវផុតកំណត់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ត្រូវបានក្រុមហ៊ុន ស្នើសុំពន្យាពេល រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ជំនួសវិញ ។

ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ កំពុងតស៊ូជាមួយនឹងវិបត្តិយ៉ាងខ្លាំង ដើម្បីសងបំណុលទៅកាន់ម្ចាស់បំណុលរបស់ខ្លួន ស្របពេលពួកគេកំពុងស្ថិតនៅក្រោមការរៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសឡើងវិញ បន្ទាប់ពីបានលុបចោលនូវសញ្ញាប័ណ្ណប្រាក់ដុល្លារមួយចំនួនរួចមកហើយ នៅឆ្នាំនេះ ។

ជាមួយនឹងវិបត្តិសាច់ប្រាក់ដ៏ធ្ងន់ធ្ងរនេះ ក្រុមហ៊ុន Sunac China បានស្វែងរកការស្នើសុំពន្យាពេលសងបំណុលម្តងហើយម្តងទៀត និងសម្រុកលក់ចេញទ្រព្យសកម្មរបស់ខ្លួន ដើម្បីដោះទាស់មួយគ្រា បន្ទាប់ពីការលក់របស់ខ្លួន បានធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិកូវីដ-១៩ និងមិនអាចបន្តខ្ចីប្រាក់ពីធនាគារបន្ថែមទៀតបាន ៕