រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើត​​គណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវល្បឿន​លឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអន្ដរក្រសួងនេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន ជាប្រធាន រួមជាមួយនឹងអនុប្រធាន និងសមាជិក១៨រូប​ផ្សេងទៀត។

ក្នុងសេចក្តីសម្រេចគណៈកម្មការនេះ មានភារកិច្ចដូចតទៅ ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និង​រូប​ភាព​នៃការវិនិយោគលើគម្រោងហេដ្ឋរចនាសម្ព័ន្ធ​​ផ្លូវល្បឿន​​លឿន​​តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជំរុ​ញ​​គ​ម្រោ​ង​​ហេដ្ឋា​​រចនាសម្ព័ន្ធផ្លូវល្បឿ​នលឿន​ ​ឱ្យ​បានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រក​របៀង​​រាជធានី​ភ្នំពេ​ញ​​-ក្រុង​​បាវិត និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

គណៈកម្មការនេះអាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។ ជាមួយគ្នានេះ  អនុប្រធាន និងសមាជិក​​នៃគណៈ​កម្មការនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានគណៈកម្មការនេះ មានសិទ្ធិអញ្ជើញ​តំណាង​ពីក្រសួង ស្ថាប័ននានាឱ្យចូលរួម ដើម្បី​ពិនិត្យ និងផ្តល់យោបល់ក្នុងករណីចាំបាច់។ គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន៕