សហស្ថាបនិក Airbnb ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Tesla

អន្តរជាតិ

កាលពីថ្ងៃទី ២៨ ​កញ្ញា​កន្លងទៅ ក្រុមហ៊ុន Telsa បាន​ទម្លាយ​ថា សហស្ថាបនិក Airbnb Inc លោក Joseph Gebbia បាន​ចូលរួម​ជាមួយ​ខ្លួន ដោយ​ទទួលបាន​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ធំ​បំផុត​លើលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមរបស់​មហាសេដ្ឋី​ខាងលើ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​មហាសេដ្ឋី Larry Ellison សហស្ថានិក Oracle Inc បាន​ប្រកាស​ដើរចេញ​ពី​កៅអី​ក្រុមប្រឹក្សាភិបាល​កាលពី​ខែសីហា ខណៈ​ Tesla ធ្លាប់​បង្ហើប​កាលពី​ខែមិថុនា​ថា មានគម្រោង​ចង់​បង្កើត​ក្រុមប្រឹក្សាភិបាលដែលមាន​សមាជិក ៧ នាក់។

គាប់ជួន​ កាលពី​ខែកក្កដា​កន្លងទៅ មហាសេដ្ឋី​ដែលជា​សហស្ថាបនិក Airbnb បាន​ទម្លាយ​ថា លោក​នឹងលែង​ធ្វើការ​ពេញម៉ោង​តទៀត ពោល​គឺ​នឹង​មើលការ​ខុសត្រូវ​បន្តិចបន្តួច​ចំពោះ​តែ​បញ្ហា​សំខាន់ៗ និង​ចង់​យកពេល​ទៅ​ធ្វើ​រឿងផ្សេង​វិញ។

សូមជម្រាប​ដែរ​ថា ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​អាមេរិក​ដែល​ជា​ចំណូល​ថ្មី​នៃ​ក្រុមប្រឹក្សាភិបាល​ប្រចាំ​ក្រុមហ៊ុន Telsa មានប្រមាណ​ ៧,២ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes៕