សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេយាងនិវត្តន៍ពីក្រុងប៉េកាំង ប្រទេសចិន រសៀលថ្ងៃពុធទី២៩ ខែកញ្ញានេះ បន្ទាប់ពីយាងពិនិត្យ និងព្យាបាលព្រះរាជសុខភាព កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រសៀលថ្ងៃនេះ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីការទូតចិនប្រចាំកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង។