ក្រុមប៉ូលិសអាល្លឺម៉ង់ ចុះឆែកឆេរផ្ទះមហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងល្អជាមួយពូទីន

អន្តរជាតិ

កាលពីសប្ដាហ៍មុន ក្រុមប៉ូលិស​អាល្លឺម៉ង់​បាន​ធ្វើការ​ចុះឆែកឆេរ​ផ្ទះ​ប្រមាណ ២៤ ខ្នង រាប់​បញ្ចូល​ទាំង​ផ្ទះ​របស់​មហាសេដ្ឋី​រុស្ស៊ី Alisher Usmanov ដែល​ត្រូវបាន​គេ​ដឹងយ៉ាងច្បាស់​ថា មាន​ទំនាក់​ទំនង​ស្អិតល្មួត​ជាមួយ​នឹង​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ធំៗ​ជាច្រើន​សុទ្ធតែ​បាន​អះអាង​ថា ប៉ូលិស​នៅ​ទីក្រុង Munich និង Frankfurt បាន​ចុះឆែកឆេរ​ផ្ទះ​ជាង ២០ ខ្នង​កាលពី​ថ្ងៃទី ២១ កញ្ញា ក្រោយ​ទទួល​បាន​ដំណឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាងលុយ​ដែល​អាច​ទាក់ទង​នឹង​មហាសេដ្ឋី​រុស្ស៊ី។

ដោយឡែក បើតាមកាសែតក្នុងស្រុក​វិញ​បាន​អះអាង​ថា សារចុះ​ឆែកឆេរ​នេះ​គឺ​ជាប់ពាក់ព័ន្ធ​នឹង​លោក Usmanov និង​បុគ្គល ៤ រូប​ផ្សេងទៀត ជុំវិញ​ការ​លួចលុយ​រាប់លាន​អឺរ៉ូ ក៏​ដូចជា​សកម្មភាព​ខុសច្បាប់​មួយចំនួន រាប់​បញ្ចូល​ទាំង​ការ​គេចពន្ធ​ផងដែរ។

សូមជម្រាប​ដែរ​ថា ស្ដេចត្រាញ់រុស្ស៊ី​ខាងលើ​គឺ​ជា​មហាសេដ្ឋី​មួយ​ក្នុង​ចំណោម​មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​នាក់​ដែល​កំពុង​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​លោកខាងលិច និង EU ហើយ​កាលពីខែមីនា​កន្លង​ទៅ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​រឹបអូស​នាវា​ផ្ទាល់​ខ្លួន​តម្លៃ ៦០០ លាន​ដុល្លារ​របស់​លោក​មក​រក្សា​ទុក​ទៀត​ផង៕