CK Asset Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញបំផុតរបស់មហាសេដ្ឋីកំពូលហុងកុង Li Ka-Shing ថ្មីៗនេះ បានយល់ព្រមលក់អចលនទ្រព្យមួយចំនួនរបស់ខ្លួន នៅក្នុងតម្លៃប្រមាណ ២០,៨ ពាន់លានដុល្លារហុងកុង ឬស្មើនឹង ២,៦៥ ពាន់លានដុល្លារ ។
បើយោងតាមការចុះផ្សាយពី Fobes បានបង្ហាញថា ក្រុមហ៊ុន ORIC-Borrett ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិសិង្ហបុរី Sino Suisse’s Fund LC Vision Capital VCC បានយល់ព្រមទិញភាគហ៊ុនរបស់ CK Assent សម្រាប់ការកាន់កាប់លើលំនៅដ្ឋានចំនួន ១៥២ កន្លែង រួមទាំងចំណតរថយន្តចំនួន ២៤២ កន្លែង និងចំណតម៉ូតូចំនួន ៣១ កន្លែងផងដែរ ដែលមានទីតាំង នៅផ្លូវ ២១ Borrett ក្នុងទីក្រុងហុងកុង ។
លើសពីនេះ បើយោងតាមការចុះផ្សាយរបស់ផ្សាហ៊ុន Hong Kong Stock Exchange បានបង្ហាញថាប្រតិបត្តិការទិញលក់នេះ ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ទៅ នៅខែមីនា ឆ្នាំ ២០២៥ ខាងមុខ ។
គួរឱ្យដឹងផងដែរថា នេះជាការលក់ទ្រព្យសម្បត្តិលើកទី ២ ហើយ ដោយក្រុមហ៊ុន CK Asset នៅឆ្នាំនេះ ខណ:កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ គឺ CK Steel Holdings បានលក់ភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃ ៧២៩,២ លានផោន (៧៨៨ លានដុល្លារ) ទៅក្រុមហ៊ុន Bluebutton Holdco 5 Broadgate (Jersey) ដែលជាក្រុមហ៊ុនកាប់កាន់អចលនទ្រព្យពាណិជ្ជកម្ម នៅទីក្រុងឡុងដ៍៕