ឧកញ៉ា ស្រី ចាន់ថន ជួយកសាងអភិវឌ្ឍអង្គភាពយោធា និងជីវភាពរស់នៅរបស់កងទ័ព

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Jes’t Group & 7NG របស់ឧកញ៉ា ស្រី ចាន់ថន ​​បាន​​​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​​កសាង​អភិវឌ្ឍ​អង្គភាពយោធា និងលើក​កម្ពស់​ជីវភាពរស់នៅរបស់កងទ័ព ឱ្យ​កាន់តែមានភាពល្អប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​លើក​ឡើង​តាម​រយៈបណ្តាញ​សង្គម​ហ្វេសប៊ុក ​​បន្ទាប់ពី​ចូល​រួម​​កម្មវិធី​​​បូកសរុបលទ្ធផល ការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទៅដៅបន្ត រវាងអង្គភាពនៃកងយោធពល​ខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ថា​ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតប្រកបដោយគតិបណ្ឌិតធ្វើការផ្គូរផ្គង អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស រៀបចំចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមហ៊ុន Jes’t Group & 7NG ដើម្បីបង្កើននូវភាពជិតស្និទ្ធ និង សំដៅ​ធ្វើឱ្យការកសាងអភិវឌ្ឍអង្គភាព និងជីភាពរស់នៅរបស់កងទ័ព​កាន់តែមានភាពល្អប្រសើរ​ឡើងថែម​ទៀត។

១. ការបង្វែរទិសមួយផ្នែក នៃជំនួយចងសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជា​ការ​ស្ថាបនា​សំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ចំណុចនេះ លោក​សូមគាំទ្រទាំងស្រុង ដោយកន្លងមកក្នុង​នាម​ដៃគូ​សម្ព័ន្ធមេត្រីភាព លោក​បានចូលរួមក្នុងការកសាងអង្គភាព បញ្ជាការដ្ឋានទ័ពពិសេស មានដូចជា កសាងស្ពាន ដែលមានទំហំ ៦០ម x ៩ម , ប៉មឆ័ត្រយោង ២ កន្លែង, ឧបត្ថម្ភ ឡានពន្លត់អគ្គីភ័យ ២គ្រឿង សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងឧបភោគបរិភោគ មួយចំនួនបន្ថែម។

២. រួមគ្នាជាមួយដៃគូរចងសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍ ដើម្បី​ទ្រទ្រង់​ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។

បន្ថែមពីនេះ​ ក្រុមហ៊ុន Jes’t Group & 7NG របស់លោក មានគម្រោងជំនាញកសិកម្ម និងទេសចរណ៍​អាចផ្តល់ការងារដល់​អង្គភាពកងទ័ព និងគ្រួសារទ័ព ដែលមានបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម និង​ទេសចរណ៍ មិនចំពោះតែ​អង្គភាពបញ្ជាការដ្ឋានទ័ពពិសេសនោះ​ទេ​ អង្គភាពផ្សេងៗ ក៏អាចចូលរួមបាន​ដែរ។

លោកឧកញ៉ា ស្រី ចាន់ថន ក៏បាន​​បេជ្ញាខិតខំបន្តនិរន្តភាព ការងារសម្ព័ន្ធមេត្រីភាពជាមួយដៃ​គូ​សម្ព័ន្ធមេត្រី​ភាព ដើម្បីឆ្លើយតបទៅនឹង អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី​ការពារ​ជាតិ» «សមរភូមិក្រោយជួយសមរភូមិមុខ»៕