លោក ហ្សេឡេនស្គី៖ ដរាបណា ពូទីននៅតែកាន់អំណាចនៅរុស្ស៊ី គឺអ៊ុយក្រែននឹងមិនចូលតុចរចា

អន្តរជាតិ

​ប្រធានាធិបតី​ វ្លាឌីមៀ ពូទីន នៅថ្ងៃសុក្រទី​៣០កញ្ញា​នេះបាន​ចុះហត្ថលេខា ប្រកាសជាឱឡាឫក ចាត់បញ្ចូលដែនដីទាំង៤របស់អ៊ុយក្រែន គឺតំបន់​លីហ្កង់ស្ក៍ តំបន់ដូណេតស៍ តំបន់ហ្សាប៉ូរីចា និងតំបន់ឃឺសិន មកក្នុងទឹកដីរបស់​សហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកពូទីន បានថ្លែង​សុន្ទរកថា រយៈពេលជិតមួយម៉ោង នៅវិមានក្រឹមឡាំង ដោយលើកឡើងថា អ៊ុយក្រែនត្រូវតែឈប់ប្រយុទ្ធជាបន្ទាន់ ហើយត្រូវងាក​មកចូល​តុចរចា។

ក្រោយសុន្ទរកថារបស់​លោកពូទីននេះ ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងតាមវីដេអូភ្លាមៗ ថា “ដរាបណា ពូទីននៅតែកាន់អំណាចនៅរុស្ស៊ី គឺអ៊ុយក្រែននឹងមិនចូលតុចរចា ជាមួយរុស្ស៊ីជាដាច់ខាត។ អ៊ុយក្រែននឹងបន្តប្រយុទ្ធ ដើម្បី​ប្រមូលទឹកដី​របស់ខ្លួន ដែលរុស្ស៊ីប្លន់ទៅមកវិញឲ្យ​បាន​ ហើយអ៊ុយក្រែនព្រម​ចរចា នៅពេលណារុស្ស៊ីមាន​ប្រធានាធិបតីថ្មី។

លោកបញ្ជាក់ថា អ៊ុយក្រែន នឹង​អនុម័តបេក្ខភាពសុំចូលជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់៕