Meta ប្រកាសផ្អាករើសបុគ្គលិក និងត្រៀមរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ

អន្តរជាតិ

កាលពី​ថ្ងៃទី ២៩ ​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុនមេ​របស់ Facebook គឺ Meta Platforms បានប្រកាស​ថា នឹង​ផ្អាក​រើស​បុគ្គលិក​ជា​បណ្ដោះ​អាសន្ន ហើយ​ក៏​គ្រោង​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ជាថ្មី​ផងដែរ ប្រសិន​បើ​ស្ថានការណ៍​ម៉ាក្រូសេដ្ឋកិច្ច​នៅ​តែ​ស្ថិត​ក្នុង​សភាព​មិនជាក់លាក់​ដូច​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជាច្រើន​បាន​ចាប់ផ្ដើម​រឹតបន្តឹង​ការ​ចំណាយ​ប្រចាំខែ​របស់​ពួកគេ​ជា​បណ្ដើរ ដូចជា​កាត់បន្ថយ​ចំនួន​បុគ្គលិក​ជាដើម ដើម្បី​ត្រៀមខ្លួន​ទប់ទល់​នឹង​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​នឹង​កើតមាន​ឡើង​គ្រប់ពេល។

ដោយឡែក បើយោងតាម​ការ​ចុះផ្សាយ​របស់ Reuters កាលពី​ខែមិថុនា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​ខ្នាតយក្ស​មួយនេះ មានបំណង​ចង់​កាត់​បន្ថយ​បុគ្គលិក​ប្រមាណ ៣០% នៅក្នុង​ឆ្នាំនេះ។

ទន្ទឹម​នឹង​នោះ មេធំ Mark Zuckerberg ក៏​បាន​ទម្លាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ដែរ​ថា Meta នឹង​កាត់​បន្ថយ​រាល់​ការ​ចំណាយ​សម្រាប់​ស្ទើរ​គ្រប់ក្រុមការងារ ហើយ​ក្រុម​នីមួយៗ​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​នៃ​ការ​កាត់បន្ថយ​នេះ​ដោយ​ខ្លួនឯង ស្របពេល​ក្រុមហ៊ុន​ក៏​មិនបាន​បញ្ជាក់​ពី​រយៈពេល​ច្បាស់លាស់​នៃ​ការ​ផ្អាក​រើស​បុគ្គលិក​នោះ​ឡើយ៕