ថៃ រំពឹងទាញភ្ញៀវទេសចរដល់ ១២ លាននាក់ ក្រោយការមកដល់របស់លោក ស៊ី ជិនពីង

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakan បាននិយាយថា ការចូលរួមរបស់ប្រធានាធិបតិចិន លោក ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិចអាស៊ីប៉ាស៊ីហ្វិក (Apec) ដែលធ្វើឡើងនៅទីក្រុងបាងកក អាចនឹងជួយប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ១២ លាននាក់ នៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Phiphat បានបន្ថែមទៀតថា លោកជឿជាក់ថាភ្ញៀវទេសចរចិន ដែលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ អាចកើនឡើងដល់ ១,៥ លាននាក់ នៅអំឡុងខែធ្នូ ប្រសិនបើលោក ស៊ី បន្តអនុញ្ញាតឱ្យប្រជាជនខ្លួនចេញធ្វើដំណើរចេញទៅក្រៅប្រទេសនោះ ។

គួរឱ្យដឹងផងដែរថា ក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃពុធថា លោក ស៊ី បញ្ជាក់ថាលោកនឹងមកចូលរួមកិច្ចប្រជុំកំពូល Apec នៅក្នុងប្រទេសថៃ នៅចន្លោះថ្ងៃទី ១៨ ដល់ ១៩ ខែវិច្ឆិកាខាងមុខ ។

ជម្រាបឱ្យដឹងផងដែរថា ថៃ ទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ ៥,៧ លាននាក់ ក្នុងរយ:ពេលត្រឹម ៩ ខែដំបូងឆ្នាំ ២០២២ នេះ ស្របពេលរដ្ឋមន្ត្រី លោក Phiphat ដាក់ក្តីរំពឹងខ្ពស់ថា ភ្ញៀវទេសចរចំនួន ១,៥ លាននាក់ នឹងបន្តបុកមកលេងថៃ រៀងរាល់ខែនីមួយៗ ចាប់ពីតុលា ដល់ធ្នូ ដែលនឹងជំរុញឱ្យចំនួនភ្ញៀវសរុប នៅឆ្នាំនេះ កើនឡើងច្រើនជាងការរំពឹងទុក ១០ លាននាក់។ ហើយប្រសិន​បើ​មាន​ភ្ញៀវ​ទេសចរ​ចិនមក​បន្ថែម​ទៀត នោះចំនួនអាចកើន​ដល់ ១២ លាន​នាក់ ៕