កម្ពុជា ប្រគល់​សម្ភារៈ​ទប់​​ស្កាត់​ការ​ពា​រវីរុសកូរ៉ូណា មួយចំនួន​ដល់​ស្ថា​ន​ទូតចិន

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជា តាមរយៈសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋម​ន្ត្រីក្រសួង​ការពារជាតិ បានប្រគល់សម្ភារៈទប់ស្កាត់វីរុសកូរ៉ូណា ឬ COVID 19 មួយចំនួន ដល់​ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០២ មិនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការប្រគល់សម្ភារការពារទប់ស្កាត់វីរុសកូរ៉ូណា របស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រ​សួងការពារជាតិចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នាពេលនេះ គឺជាទឹក​ចិត្តចូលរួមចំណែក ការទប់ស្កាត់ជំងឺដ៏សាហាវនេះ ជាមួយរដ្ឋាភិបាលចិន ក៏ដូច​ជា ចូលរួមលើកស្ទួយកិច្ចការមនុស្សធម៌ ជាដើម។ សម្តេច បានបង្ហាញក្តីសង្ឃឹម​ជឿជាក់​យ៉ាងមុតមាំ ទៅលើរដ្ឋាភិបាលចិនថា នឹងមានលទ្ធភាពអាចបង្ក្រាប និងលុប​បំបាត់វីរុស កូរ៉ូណា ឬ Covid-19 នេះឱ្យទទួលបានជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចពិជ័យសេនា វាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺមានតម្លៃ និងផលប្រយោជន៍ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិធាន បានលើកឡើងថា ចាប់តាំងពីប្រទេស​ចិន ទទួលរងគ្រោះដោយសារវីរុស កូរ៉ូណា ឬ Covid-19 មក ថ្នាក់ដឹកនាំកំពូល និងប្រ​ជាជនកម្ពុជា បានយកចិត្តទុកដាក់ដល់ប្រជាជនចិនជាខ្លាំង។ ជាពិសេស​រាជរដ្ឋា​ភិបាលកម្ពុជា មិនបញ្ឈប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិន ព្រមទាំង​បានផ្តល់ការគាំទ្រដល់រដ្ឋាភិបាលចិន យ៉ាងពេញទំហឹងបំផុត។

លោក វ៉ាង វិនធាន បានបន្តថា អ្វីដែលធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនចិន រន្ធត់ចិត្តយ៉ាង​ខ្លាំងនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បានដឹក​នាំគណៈ​ប្រតិភូ​អញ្ជើញទៅទស្សនកិច្ចក្នុងប្រទេសចិន ដែលគ្មាន​បណ្តាថ្នាក់ដឹកនាំ​ណាមួយហ៊ានទៅប្រ​ទេស​ចិន ក្នុងពេលចិនកំពុងតែជួបវិបត្តិវីរុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូរ៉ូណាថ្មី ឬ Covid-19 ដែលបង្ហាញពីទឹក​ចិត្ត និងអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដែលមិនអាចបំភ្លេចបាន។

ឯកអគ្គរដ្ឋទូតចិន បានបន្ថែមទៀតថា ការនាំយកសម្ភារទប់ស្កាត់ការពារវីរុស កូរ៉ូណា របស់សម្តេចពិជ័យសេនា ទៀ បាញ់ នាពេលនេះ គឺបង្ហាញឱ្យឃើញ​ពីមនោសញ្ចេតនា​ដ៏ជ្រាលជ្រៅបំផុត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងទឹក​ចិត្តកដ៏ល្អរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា បន្ទាប់ពីធូរស្រាល នៃវីរុស Covid-19 កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន នឹងមានភាពកាន់តែល្អប្រសើរខ្លាំង​ក្លាបន្ថែមទៀត នាពេលអនាគត៕