យានយន្តជិត ៩.០០០ គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី នាថ្ងៃទីមួយ កាលពីថ្ងៃសៅរ៍ទី១តុលា នៃការបើកដំណើរការសាកល្បងឥតគិតថ្លៃ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ បើតាមការឲ្យដឹងពីក្រសួងសាធារណការ នារសៀលថ្ងៃអាទិត្យនេះ។
ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។
គួរបញ្ជាក់ផងដែរថា ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្បើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕