ចិនទំនងនឹងសម្រុកការនាំចេញប្រេងនៅដើមឆ្នាំក្រោយ ជួយរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិ

អន្តរជាតិ

កាលពីថ្ងៃច័ន្ទកន្លងទៅ អ្នកជំនាញ​បាន​ទម្លាយ​ថា ក្រុមហ៊ុនចម្រាញ់ប្រេងចិន​ទំនង​នឹង​សម្រុក​ការនាំចេញ​ប្រេង​សម្រាប់​រយៈពេល ២ ខែចុងក្រោយ​នៃឆ្នាំ ២០២២ ឬ​នៅ​ដើមឆ្នាំ ២០២៣។ នេះបើតាម​ទិន្នន័យ​ចុះផ្សាយពី CNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើន​នៃ​ការ​នាំចេញប្រេង​របស់​ចិន​នេះ ក៏​នឹង​អាច​ជួយ​ដល់​ការ​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង​ពិភពលោក ក៏​ដូចជា​ជំនួស​ការ​ផ្គត់ផ្គង់​សម្រាប់​សហភាព​អឺរ៉ុប ក្រោយ​រុស្ស៊ី​កាត់​បន្ថយ​ការ​នាំចេញ​ប្រេង​ទៅ​កាន់ EU ប៉ុន្មាន​ខែចុងក្រោយ​នេះ។

គួរ​រំលឹក​ដែរ​ថា ចន្លោះ​ពី​ខែមករា​ដល់​សីហា ចិន​បាន​នាំចេញ​ប្រេង​ចម្រាញ់​រួច​ប្រមាណ ១៦,៤ លាន​តោន រួមមាន​ប្រេងសាំង ៧,៥៦ លានតោន ប្រេងយន្តហោះ ៥,៥៤ លានតោន និង​ប្រេងម៉ាស៊ូត ៣,២៥ លានតោន។

ដោយឡែក ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា FGE បាន​ធ្វើការ​ព្យាករណ៍​ថា ការនាំចេញប្រេង​របស់​ចិន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​នេះ​ នឹង​មាន​ច្រើនជាង ២០ លាន​តោន ដ្បិត​ពួកគេ​អះអាង​ថា ពីខែ​វិច្ឆិកា​ដល់​ខែធ្នូ ចិន​នឹង​នាំចេញប្រេង​ចន្លោះ​ពី ៤ ទៅ ៥ លានតោន​សម្រាប់ ២ ខែចុងក្រោយ​នៃឆ្នាំ ២០២២៕