ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជារបស់សម្ដេចតេជោ សាងសង់ផ្ទះបាន ៧០ខ្នងហើយ ជូនអតីតយុទ្ធជនខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលត្រូវទទួលបានដី និងផ្ទះ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី មកទល់ពេលនេះសម្រេចការសាងសង់ផ្ទះបានចំនួន៧០ខ្នងហើយ។ នេះបើយោងតាមការឱ្យដឹងរបស់លោក គន់ រត្ន័មុនី អភិបាលរងខេត្តត្បូងឃ្មុំ ដែលជាក្រុមការងារចុះជួយរៀបចំសាងសង់ផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមទៀតថា៖ ដោយមានការដឹកនាំ និងយកចិត្តទុកដាក់ ពីសម្ដេចទាំងទ្វេ និងការចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា រួមជំនួយឧបត្ថម្ភពីអ្នកឧកញ៉ា ម៉ម វណ្ណឌី ផងនោះ បច្ចុប្បន្ននេះ ក្រុមការងារបាននឹងកំពុងពន្លឿនការសាងសង់ផ្ទះ និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែម យ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបតាមតម្រូវការជូនបងប្អូនអតីតយុទ្ធជនយើង។

គួររំឮកផងដែរថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធាន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅរំឮកដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈការលើកទឹកចិត្ដ ខាងផ្នែកស្មារតី ការផ្តល់​កិត្តិ​យ​ស និងការ​ផ្គត់​​ផ្គ​ង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើ​ន​ផ្នែក​សេ​ដ្ឋកិច្ច និងសង្គម៕