បងស្រីបង្កើតរបស់ លោក ឧកញ៉ាបណ្ឌីត ម៉ុង ឫទ្ធី គឺលោកស្រីម៉ុង វួចសុខ បានស្លាប់ហើយ ក្នុងជន្មាយុ៦៩ឆ្នាំកាលពីវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០ កន្លងទៅដោយជំងឺបះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងពិធីបុណ្យទោះបីជា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានមហាជនស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់ នឹងជា ឧកញ៉ា វ័យចំណាស់ដ៍មានប្រជាប្រិយភាព ឃើញមានតែឯកឧត្ដម ជាមន្ត្រីជាន់ខ្ពស់ម្នាក់តែបានមកចូលរួមក្នុងពិធីបុណ្យ។ នេះ បើតាមការឲ្យដឹងពី លោកឧកញ៉ា បណ្ឌិត ដែលបានសរសេរបង្ហោះលើផេកផ្លូវការរបស់លោក។
ផេកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីបានសរសេរបែបនេះថា( រូបខ្ញុំព្រមទាំងក្រុមគ្រួសារសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ស៊្រី ថាមរ៉ុង ដែលបាន ឈ្លៀតឱកាសដ៏មានតម្លៃ មកចូលរួមក្នុងពិធីបុណ្យសពបងស្រីរបស់ខ្ញុំក្នុងចម្ងាយផ្លូវ៤៨គីឡូម៉ែត្រ បងជាមន្ត្រីជាន់ខ្ពស់ទី១ហើយដែលមានវត្តមានក្នុងពិធីបុណ្យនេះ ខ្ញុំសុំវាយតម្លៃខ្ពស់បំផុតចំពោះវត្តមានដ៏ឧដុង្គឧត្ដមនេះ ។)
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាបណ្ឌិត ម៉ុង មានបងប្អូន១២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមអស់៧នាក់ នៅសល់៥នាក់៕