តើឧកញ៉ា ទេព បុប្ផាប្រសិទ្ធ ជានរណា?

ជុំវិញ​ឧកញ៉ា

លោកស្រី ទេព បុប្ផាប្រសិទ្ធ ជាភរិយា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីមានកូនចំនួន ៣នាក់ គឺលោក ចម បូរិទ្ធ​ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ចម គ្រឹស្នា ​អគ្គ​នាយិកា​ក្រុម​ហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី ហើយក៏មានកូនចិញ្ចឹមម្នាក់ទៀតផងដែរ គឺលោកស្រី ចម សុធារ៉ា។

លោកស្រី បុប្ផាប្រសិទ្ធ ជា​អ្នកជំនួញនៅពីក្រោយក្រុមហ៊ុន និងគម្រោងវិនិយោគធំៗមួយចំនួន ប៉ុន្តែអាជីវកម្មទាំងនោះលោកស្រីមិនដែលបង្ហាញឡើយ។ លោកស្រីត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា ពី​ព្រះមហាក្សត្រ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៧១៣/៨២២ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៣​។ នេះបើយោងតាម​សៀវភៅ​រាជកិច្ច​។

លោកស្រីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ រហូតត្រូវបាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៥១៣/៥៣៤ ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​។​

គួររំលឹកថា គ្រឿងឥស្សរិយយសនេះ ជាមេដាយខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវផ្តល់ជូនអ្នកដែលមានស្នាដៃធំធេងចូលរួមកសាងជាតិមាតុភូមិ៕