ប្អូនប្រុសមហាសេដ្ឋីមានបំផុតទី ២ នៅឥណ្ឌា លាលែងតំណែងធំនៅក្រុមហ៊ុន Reliance Group

អន្តរជាតិ

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន លោក Anil Ambani ប្រធាន​ក្រុមហ៊ុន Reliance Group បាន​ប្រកាស​លាលែង​តំណែង​ជា​នាយក​ផ្នែក​ Reliance Power និង Reliance Infrastructure ដើម្បី​ឆ្លើយតប​នឹង​ការ​ហាមឃាត់​រូបលោក​សម្រាប់​ការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​អាជីវកម្ម​ទាំងឡាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ការ​ចាកចេញ​ពី​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ Anil គឺ​ធ្វើតាម​ការ​បញ្ជា​របស់​ក្រុមប្រឹក្សាសន្តិសុខ និងការផ្លាស់ប្តូរនៃប្រទេសឥណ្ឌា ហៅកាត់ SEBI ប៉ុណ្ណោះ។

សូមជម្រាបដែរថា កាលពី​ដើមឆ្នាំ ២០២២ SEBI បាន​ដាក់បម្រាម​ចំពោះ​ក្រុមហ៊ុន Reliance Home Finance Ltd ក៏ដូចជា​លោក Anil Ambani និង​បុគ្គល ៣ រូប​ផ្សេងទៀត មិនឲ្យ​ពាក់ព័ន្ធ​នឹង​បញ្ហា​លុយកាក់​ក្រុមហ៊ុន បន្ទាប់​ពី​ត្រូវបាន​ចោទប្រកាន់​ពី​បទកិបកេង​លុយ។​

គួរ​បញ្ជាក់​ដែរថា បច្ចុប្បន្ន​លោក Anil Ambani ជាប្អូនប្រុស​មហាសេដ្ឋី​មានបំផុត​ទី ២ នៅ​ឥណ្ឌា Mukesh Ambani ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៩០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់ Anil បែរជា​មាន​តម្លៃ​ស្មើ ០ ទៅវិញ៕