ការនាំចេញអង្កររបស់ប្រទេសថៃទៅកាន់ទីផ្សារអន្តរជាតិអាចឈានដល់ចំនុច ៨ លានតោននៅឆ្នាំនេះ បើទោះជាបានជួបប្រទះគ្រោះទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Noru កាលពីសប្ដាហ៍មុនក៏ដោយ។ នេះបើតាមសម្ដីរបស់ប្រធានសហគមន៍នាំចេញអង្ករថៃបាននិយាយកាលពីថ្ងៃពុធ។
ប្រធានសហគមន៍ Chookiat Ophaswongse បានប្រាប់ទៅកាន់ Reuters ថា គ្រោះទឹកជំនន់ដែលបង្កដោយខ្យល់ព្យុះទីហ្វុងកាលពីប៉ុន្មានសប្ដាហ៍មុននោះ បានធ្វើឲ្យទិន្នន័យកសិកម្មមានការប៉ះពាល់ ប៉ុន្តែគ្មានបញ្ហាឡើយសម្រាប់ការនាំចេញ។
“ពួកយើងនៅតែអាចនាំចេញដល់ ៧,៥ លានតោន ឬអាចដល់ ៨ លានតោនផងនៅឆ្នាំនេះ បើសិនជាតម្លៃលុយបាតនៅខ្សោយ ហើយពន្ធនាំចេញឥណ្ឌាមានតម្លៃថ្លៃ”។ នេះបើតាមសម្ដីរបស់លោក Chookiat បាននិយាយ។
សូមជម្រាបដែរថា កាលពីឆ្នាំទៅ ថៃបានក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី ៣ លើលោក ដោយបាននាំចេញប្រមាណជាង ៦ លានតោន ហើយឆ្នាំនេះពួកគេមានបំណងចង់បង្កើនការនាំចេញពី ៧,៥ ទៅ ៨លានតោន ខណៈបើសិនជាស្ថានការណ៍នៅតែល្អប្រសើរ ពួកគេក៏នឹងរំពឹងនាំចេញអង្ករនៅឆ្នាំ ២០២៣ ឲ្យបាន ៨ លានតោនដូចគ្នា៕