ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរីលំដាប់អភិជន វិមាន សំណាង នឹងអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ល្អៗជាច្រើន ក្នុងវេទិកា «ទិវាភាពជាអ្នកដឹកនាំ ប្រចាំឆ្នាំ២០២២» ក្រោមប្រធានបទ “យុទ្ធសាស្ត្រកសាងប្រជាជាតិយើង ឱ្យមានគតិបណ្ឌិតខ្ពស់» នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ។
លោកឧកញ៉ា បានបង្ហោះសារឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ភ្ញៀវកិត្តិយសទាំងអស់ អាចជួបជាមួយរូបលោក នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ហើយសូមទាក់ទងលេខទូរសព្ទ័ក្នុងរូបខាងក្រោម សម្រាប់លោកអ្នក ដែលចង់ចូលរួមកម្មវិធី ទិវាភាពជាអ្នកដឹកនាំ។
សូមបញ្ជាក់ជូនថា កម្មវិធីខាងលើនេះ នឹងប្រារព្វឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៨យប់ នៅផ្សារទំនើបអូឡាំព្យា។ សម្រាប់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ ឬព្រះសង្ឃ នឹងទទួលបានការបញ្ចុះតម្លៃ ៥០%។ ប្រិយមិត្តដែលចាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈ QR Code ខាងក្រោម ឬទំនាក់ទំនងតាមទូរស័ព្ទ៖ 069 314 293 | 092 967 745 ៕