នៅរសៀលថ្ងៃអង្គារ ទី ១១ មិថុនា ឆ្នាំ ២០១៩ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញកប៉ាល់កម្សាន្តដ៏ធំមួយគ្រឿង ដែលចរមកដល់ម្តុំមាត់ទន្លេចតុមុខ ទល់មុខ សណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កប៉ាល់កម្សាន្តដ៏ធំមួយគ្រឿងនោះ មានឈ្មោះថា AVIVA ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអង់គ្លេស លោក Joe Lewis ដែលបានទិញកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃរហូតដល់ទៅ ២៥០ លានដុល្លារឯណោះ ។
AVIVA មានប្រវែងរហូតដល់ទៅ ៩៨ ម៉ែត្រ ត្រូវបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយក្រុមហ៊ុន Abeking & Rasmussen ។ នៅលើកប៉ាល់កម្សាន្តនោះមានបន្ទប់សម្រាប់ទទួលភ្ញៀវ ៨ និង សម្រាប់នាវិក ១២ សរុប ២០ បន្ទប់ឯណោះ ។ ចំណែកឯផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីតផងដែរ ៕