សង្វាក់ផ្គត់ផ្គង់មាសទៅឥណ្ឌាត្រូវបានកាត់ផ្ដាច់ ក្រោយទីផ្សារស្រុកចិនត្រូវប៉ាន់ជាង

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ធនាគារ​ផ្គត់ផ្គង់​មាស​ទៅ​កាន់​ឥណ្ឌា​បាន​បញ្ឈប់​ការនាំចេញ​មាស​របស់​ខ្លួន​មកកាន់​ប្រទេស​មួយ​នេះ ដោយបាន​បង្វែរ​គោលដៅ​ទៅកាន់​មហាអំណាច​​សេដ្ឋកិច្ច​ទី ២ លើ​លោក ចិន និង​តួកគី ក៏​ដូចជា​ទីផ្សារ​មួយ​ចំនួន​ ដែល​ផ្ដល់សំណើរ​ល្អជាង​ភាគី​ឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា ការ​កាត់ផ្ដាច់​ភ្លាមៗ​នេះ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​មាស​នៅ​ឥណ្ឌា​ច្របូកច្របល់ ដ្បិត​អតិថិជន​ឥណ្ឌា​នឹង​សម្រុក​ទិញ​មាស​ទុក ដោយ​ហ៊ាន​ចំណាយ​លុយ​ទាំងបាច់ៗ ក្នុង​អំឡុងពេល​តម្រូវការ​កំពុង​មាន​ខ្លាំង​បែបនេះ។

ដោយឡែក ធនាគារ​ដែល​ធ្លាប់​តែ​ផ្គត់ផ្គង់​មាស​ទៅកាន់​ឥណ្ឌា​មាន​ដូចជា ICBC Standard Bank, JPMorgan និង Standard Chartered ជាដើម ដែល​ធ្លាប់តែ​នាំចេញ​មាស​ទៅ​ស្តុក​ទុក​នៅ​ឥណ្ឌា​មុន​ពេល​ប្រារព្ធពិធីបុណ្យសាសនា​ធំៗ ប៉ុន្តែ​បច្ចុប្បន្ន​ឃ្លាំងស្តុកមាស​ឥណ្ឌា​មាន​តិចជាង ១០% នៃចំនួន​មាស​ដែល​ពួកគេ​មាន​ឆ្នាំ​មុន​ទៅ​ទៀត។

សូមជម្រាប​ដែរថា របាយការណ៍​កាលពី​ខែកញ្ញា​បាន​បង្ហាញ​ថា ការនាំចូល​មាស​មក​ឥណ្ឌា​មាន​ការ​ធ្លាក់ចុះ ៣០ ខណៈ​នៅ​តួកគី​កើនឡើង​ដល់​ទៅ ៥៤៣% ស្របពេល​នៅ​ចិន​កើនឡើង ៤០% ជា​ចំណុច​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ៕