ឥតលាក់លៀម! ប្រធានាធិបតិហ្វីលីពីនបង្ហើបច្បាស់ៗថា ចង់ទិញប្រេងពីរុស្ស៊ី

អន្តរជាតិ

កាលពី​ថ្ងៃពុធ​កន្លង​ទៅ ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr បាន​ទម្លាយ​ឲ្យ​ដឹងថា ប្រទេស​របស់​លោក ប្រហែល​ជា​ត្រូវ​ងាក​ទៅ​ចរចា​ទិញប្រេង​ពី​រុស្ស៊ី​​ ដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក ដ្បិត​តម្លៃ​ប្រេងទូទាំងសកលលោក​កំពុង​ឡើងថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ប្រេង ហ្វីលីពីន​ក៏​ទំនង​នឹង​ចរចា​នាំចូល​ជី​ពី​ខាងរុស្ស៊ី​បន្ថែម​ផង​ដែរ។ នេះ​បើតាម​សម្ដី​របស់​លោក Marcos បាន​និយាយ​ទៅ​កាន់​ Manila Overseas Press Club។

“​ពួកយើង​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ពី​ចំនុច​មួយ​នេះ ហើយ​យើង​ក៏​ប្រហែល​ជា​ត្រូវ​និយាយ​ជាមួយ​រុស្ស៊ី​ពី​ការ​នាំចូល​ប្រេង និង​នាំចូល​ជី​ផងដែរ”។

គួរ​រំលឹក​ដែរ​ថា ហ្វីលីពីន​ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ដែល​កំពុង​ឈឺក្បាល​នឹង​ការ​ប្រឈម​ជាមួយ​វិបត្តិ​អតិផរណា ដ្បិត​ទំនិញ​ភាគច្រើន​មាន​ការ​រាំងស្ទះ​ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

សូមជម្រាប​ថា ហ្វីលីពីនគឺ​ជា​ប្រទេស​ទី ៣ នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​បង្ហាញ​ពី​ការ​ចង់​ទិញ​ប្រេង​ពី​រុស្ស៊ី​ដោយ​បើកចំហរ បន្ទាប់​ពី​មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី៕