ឧកញ៉ា ចាន់ ស៊ីថា ចំណាយពេលជិត៣០ឆ្នាំ លើវិស័យកែច្នៃចំណីអាហារក្នុងស្រុក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ ស៊ីថា ​​ម្ចាស់​ក្រុមហ៊ុន​​ អ៊ីឆេ ង៉ូវហេង ហ្វូដ​ ប្រូដាក់សិន (E-Chei Ngov Heng Food Production) ​​​​បាន​ចំណាយ​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ នៅ​ក្នុង​វិស័យ​កែច្នៃ​ចំណី​អាហារ​ក្នុង​ស្រុក ​​ហើយ​លោក​ក៏​មាន​គន្លឹះ​មួយ​ចំនួន ​​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​​ងាក​មក​ប្រើ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ដោយលោកផ្តោតសំខាន់លើ ទំនុកចិត្ត គុណភាព និងភាពស្មោះត្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ​​ចាន់ ស៊ីថា ធ្លាប់បានឱ្យដឹងថា ​​ជិត៣០ឆ្នាំហើយ​ដែលលោក​ចំណាយពេលវេលាជាមួយវិស័យកែច្នៃចំណីអារហារ អ្វីដែលសំខាន់ គឺទំនុកចិត្ត គុណភាព និងភាពស្មោះត្រង់ ហើយ​នេះ​ជាកត្តាសំខាន់ ដែលនាំអោយប្រជាជន​មានទំនុកចិត្ត និងងាកមកប្រើ​ប្រាស់​ផលិតផលក្នុងស្រុកជាច្រើន។

គួររំលឹកបន្តិចថា ឧកញ៉ា ចាន់ ស៊ីថា បានប្រឡូកក្នុង​វិស័យ​កែច្នៃ​ចំណី​អាហារ​ក្នុង​ស្រុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​លោក​បាន​បង្កើត​ក្រុមហ៊ុន​ជាផ្លូវការ ​​កាល​ឆ្នាំ២០០៧។ ក្រុមហ៊ុន ​​អ៊ីឆេ ង៉ូវហេង ហ្វូដ​ ប្រូដាក់សិន ​​​​ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត ​​កំពុង​ផលិត​នូវ​ផលិត​ផល​មួយ​ចំនួន​ដូចជា ទឹកត្រីធម្មជាតិ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ម្រេច និងអំបិល ផងដែរ៕