ទោះទ្រព្យសម្បត្តិធ្លាក់ចុះជាង ២០% តែ Li Xiting នៅរក្សាងារជាអ្នកមានដាច់គេនៅសិង្ហបុរី

អន្តរជាតិ

លោក Li Xiting នៅតែអាចរក្សាតំណែងជាមហាសេដ្ឋីមាន​ដាច់គេ​នៅ​សិង្ហបុរី​សម្រាប់​ឆ្នាំ ២០២២ បើ​ទោះជា​ទ្រព្យសម្បត្តិ​របស់​លោក​បាន​ធ្លាក់ចុះ​ប្រហែល ២១,៤% ក៏ដោយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Forbes។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន​ដដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​សរុប​របស់​ស្ថាបនិក Shenzhen Mindray Bio-Medical Electronic គឺ មាន​ប្រមាណ ១៥,៦ ពាន់​លាន​ដុល្លារ ថយ​ចុះ​កាលពីឆ្នាំ ២០២១ ដែល​មាន​ប្រហែល ២១,៥ ពាន់​លាន​ដុល្លារ។

ដោយឡែក បុរសដែល​ធ្លាប់​មាន​រហស្សនាម​អ្នកមាន​បំផុត​នៅ​សាំងហ្គាពួរ Goh Cheng Lieang បាន​ខ្ទាត​មក​កាន់​តំណែង​លេខ ៣ ជាមួយ​ទ្រព្យសម្បត្តិ​ជាង ១២ ពាន់​លាន​ដុល្លារ ថយចុះ​ ៤៤,២% កាលពីឆ្នាំ ២០២១ ដែល​មាន​ប្រមាណ​ជិត ២២ ពាន់​លាន​ដុល្លារ។

តទៅនេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត ១០ រូប​នៅ​សិង្ហបុរី​សម្រាប់​ឆ្នាំ ២០២២ ចេញផ្សាយ​ដោយ Forbes៖

1/ Li Xiting មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥,៦ ពាន់​លាន​ដុល្លារ

2/ Robert & Philip Ng មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥,២ ពាន់​លាន​ដុល្លារ

3/ Goh Cheng Liang មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣ ពាន់​លាន​ដុល្លារ

4/ Eduardo Saverin មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩,៦ ពាន់​លាន​ដុល្លារ

5/ Kwek Leng Beng និងគ្រួសារ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩,៣ ពាន់​លាន​ដុល្លារ

6/ Zhang Yong & Shu Ping មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧,៧ ពាន់​លាន​ដុល្លារ

7/ Leo Koguan មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧,៦ ពាន់​លាន​ដុល្លារ

8/ គ្រួសារត្រកូល Khoo មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៦,៩ ពាន់​លាន​ដុល្លារ

9/ Wee Cho Yaw មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៦,៨ ពាន់​លាន​ដុល្លារ

10/ បងប្អូនត្រកូល Kwee មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥,៨ ពាន់​លាន​ដុល្លារ៕