នៅថ្ងៃទី ០៧ តុលានេះ មន្ត្រីហិរញ្ញវត្ថុប្រចាំប្រទេសម៉ាឡេស៊ី Tengku Zafrul Abdul Aziz បានទម្លាយថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ ៧,៨ ពាន់លានរីងហ្គីត ឬ ១,៧ ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារ និងបុគ្គលដែលមានចំណូលទាប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមការចុះផ្សាយពី CNA ក៏បានបន្ថែមទៀតថា រដ្ឋាភិបាលក៏នឹងគ្រោងចាយលុយ ២,៥ ពាន់លានរីងហ្គីតសម្រាប់វិស័យសុខាភិបាល ក្នុងគម្រោងចំណាយសម្រាប់ឆ្នាំ ២០២៣ ផងដែរ។
សូមជម្រាបដែរថា កញ្ចប់ចំណាយសម្រាប់ឆ្នាំ ២០២៣ របស់រដ្ឋាភិបាលម៉ាឡេស៊ី គឺមានតិចជាងឆ្នាំទៅ ដោយមានការសម្រេចលើវិធានការដែលប្រជានិយមរំពឹងទុក ហើយជាមួយគ្នានោះពួកគេក៏បានព្រមានរួចស្រេចពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកលទៀតផង៕