ការនាំចេញប្រចាំខែកញ្ញារបស់តៃវ៉ាន់ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ

អន្តរជាតិ

មន្ត្រីហិរញ្ញវត្ថុនៃកោះតៃវ៉ាន់បាន​និយាយ​កាលពីថ្ងៃសុក្រ​ថា ការនាំចេញប្រចាំខែកញ្ញា​មាន​ការ​ធ្លាក់ចុះ​ប្រហែល ៥,៣% បើធៀប​នឹង​ឆ្នាំទៅ មក​នៅ​ជាង ៣៧ ពាន់​លាន​ដុល្លារ ខណៈ​ការ​ធ្លាក់ចុះ​មួយ​នេះ​គឺ​ជា​លើកដំបូង​តាំងពី​ខែមិថុនា ២០២០ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក CNA ក៏បាន​រាយការណ៍​បន្ថែម​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការនាំចេញ​មាន​ការ​ធ្លាក់ចុះ​បែបនេះ គឺ​ដោយសារ​វិបត្តិកូវីដ ១៩ ប៉ុន្តែ​មូលហេតុ​ចំបង​គឺ ការងើបឡើង​នៃ​វិបត្តិ​អតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និង​តម្រូវការ​អតិថិជន​ចិន​មាន​ការ​ថយចុះ។

ជាការពិត​ ទំហំ​នាំទំនិញ​ចេញ​ទៅ​កាន់​ចិន មា​ការ​ធ្លាក់ចុះ ១៣,៣% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ​បន្ទាប់​ពី​ភាគី​ទាំង ២ នេះ​បាន​ពាក់មុខ​យក្ស​ដាក់គ្នា ​ជុំវិញ​បញ្ហា​ដែនសមុទ្រ ហើយ​បញ្ហា​កាន់តែ​ក្ដៅគគុក​ក្រោយ​ការ​មក​ដល់​របស់​ប្រធានសភាអាមេរិក Nancy Pelosi កាលពី​ប៉ុន្មាន​ខែមុន។

សូមជម្រាបដែរថា បើទោះជា​សរុបការនាំចេញ​ប្រចាំខែកញ្ញា តៃវ៉ាន់ហាក់មានការ​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ទំនិញ​អេឡិចត្រូនិក​ដូចជា ​បន្ទះឈីប​បែរជា​មាន​ការ​កើនឡើង​ខ្ពស់​វិញ ដោយសារ​តម្រូវការ​ទូទាំង​សកលលោក៕