ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌។ សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់ រយឆ្នាំនៅតាម មូលដ្ឋាននៅទូទាំងប្រទេស។
សម្តេចក៏បានណែនាំឲ្យក្រសួងវប្បធម៌ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបី ទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម៕