លោក អូន ព័ន្ធមុនីរ័ត្ន ណែនាំមិនឱ្យទុកត្រារបស់ក្រសួងកសិកម្ម នៅក្រសួងកសិកម្មទៀតទេ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំ​ស្តីពី​ការបំពេញការងារផ្សេងៗ ដើម្បីធានាដល់និរន្តរភាពការងាររបស់ក្រសួង ក្នុងនោះលោកក៏បានណែនាំ​ឱ្យ​យក​ត្រា​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅ​​​​ទុក​នៅ​​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ ជំនួស​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីណែនាំ​​៤​ចំណុច​នេះ ​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​​បាន​ណែនាំ​ត្រង់​ចំណុច​ទី​២​ ថា​ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សា និងការពារឯកសារទាំងអស់ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបានតែងតាំង និងចូលកាន់​តំណែងនាពេលខាងមុខ។ ចំពោះមុខ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមាន​ទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់​រដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ។

សូម​អានសេចក្តីណែនាំ​លម្អិត​ទាំង​ស្រុង​ខាង​ក្រោម៖

សូមបញ្ជាក់​ថា កាល​ថ្ងៃទី០៨ ខែតុលា ម្សិលមិញនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ​បញ្ចប់តំណែង​លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយ​បន្ទាប់​មក​ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បានចេញសេចក្តីសម្រេច​ចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី​ នៃ​ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន៕