ចិនបញ្ចេញកូតានាំចូលប្រេងឆៅលើកដំបូងសម្រាប់ឆ្នាំ ២០២៣

អន្តរជាតិ

ប្រទេសចិន បាន​ចេញ​កូតា​នាំចូល​ប្រេងឆៅ​លើកដំបូង​សម្រាប់​ឆ្នាំ ២០២៣ ដែល​មួយផ្នែក​ធំ​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ។ នេះ​បើតាម​​ប្រភព​ជិតស្និទ្ធ ៤ បាន​ទម្លាយ​ប្រាប់ CNA កាលពី​ថ្ងៃសៅរ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូតានាំចូលប្រេងឆៅលើកដំបូងសម្រាប់ឆ្នាំ ២០២៣ នេះ គឺ​មាន​ប្រហែល ២០ លាន​តោន ឬ​ប្រមាណ ១៤៦ លាន​បារ៉ែល ហើយ​ចំនួន​នេះ​គឺ​នឹង​មក​ដល់​លឿនជាង​រាល់ដង​ជិត ៣ ខែ ក្នុងគោលបំណង​លើកទឹកចិត្ត​អ្នកចម្រាញ់ប្រេង​ បង្កើន​ការ​ផលិត​របស់​ពួកគេ។

យ៉ាងណា ទាក់ទង​នឹង​បញ្ហា​មួយ​នេះ មន្ត្រី​ពាណិជ្ជកម្ម​ចិន​មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ ពី​ក្រុម​សារព័ត៌មាន​បាន​នៅឡើយ។

សូមជម្រាប​ដែរ​ថា កាលពីខែមុន រដ្ឋាភិបាល​ក្រុងប៉េកាំងបាន​បញ្ចេញ​កូតា​នាំចូល​ប្រេងឆៅមិនមែនជារបស់រដ្ឋ​ជា​លើកទី ៣ ក្នុង​ឆ្នាំ ២០២២ ដោយ​ចំនួន​បាន​កើនឡើង​រហូត ១៦៤,៦១ លានតោនក្នុង​ឆ្នាំនេះ៕