ប្រធានាធិបតីតៃវ៉ាន់ទម្លាយថា នឹងពង្រឹងកម្លាំងប្រយុទ្ធបន្ថែម ស្របពេលជម្លោះជាមួយចិននៅតែក្ដៅគគុក

អន្តរជាតិ

ជម្លោះរវាងប្រទេសចិន និងតៃវ៉ាន់នៅតែបង្ហាញ​ភាព​មិន​ប្រសើរ​ទាល់តែសោះ តាំងពីភាគី​ទាំង ២ នេះ​បាន​ពាក់មុខយក្សដាក់គ្នា តាំងពីដើមខែសីហាមកទល់នឹងពេលនេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បាន​ទម្លាយថា ដែនកោះ​មួយ​នេះ​នឹង​ព្យាយាម​ពង្រឹង​កងកម្លាំង​របស់​ខ្លួន​បន្ថែម ជាពិសេស​លើ​ផ្នែក​ការពារ​តែម្ដង ស្របពេល​ស្ថានការណ៍​រវាង​ចិន និង​តៃវ៉ាន់​កាន់តែ​ក្ដៅគគុក​។

ដោយឡែក សារព័ត៌មាន Reuters បានបន្ថែមថា ប្រធានាធិបតី​ខាងលើ​នឹង​ថ្លែង​នៅ​ក្នុង​កិច្ចសន្ទរកថា​នៅថ្ងៃទី ១០ តុលា​អំពី​ការ​បង្រួបបង្រួម​ស្មារតី​ប្រជាជាតិ និង​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​កងកម្លាំង​ផ្នែក​ការពារ​សន្តិសុខជាតិ។

សូមជម្រាបដែរថា កន្លងមក​ប្រទេសចិន​ធ្លាប់​បាន​ដាក់សំណើ​សន្តិភាព​ជាមួយ​នឹង​តៃវ៉ាន់ ក្រោម​គោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ប៉ុន្តែ​វា​ត្រូវបាន​ច្រានចោល​ដោយ​គណបក្សសំខាន់ៗ​នៅ​តៃវ៉ាន់ ហើយ​ស្ទើរតែគ្មាន​ការគាំទ្រ​ទាល់តែសោះ​ពី​ប្រជាជន​តៃវ៉ាន់៕