អង្គការសហប្រជាជាតិ នឹងបើកការបោះឆ្នោតសម្រេចចិត្ត ពីបញ្ហារុស្ស៊ីកាត់យកទឹកដីអ៊ុយក្រែន

អន្តរជាតិ

នៅថ្ងៃទី ១០ តុលានេះ ​អង្គការសហប្រជាជាតិ​នឹង​បើក​មហាសន្និបាត​មួយ ដោយ​បើកឲ្យ​មាន​ការ​ដេញដោល​ជុំវិញ​រឿងរ៉ាវ រុស្ស៊ី​កាត់យក​ទឹកដី ៤ តំបន់​របស់​អ៊ុយក្រែន។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសន្និបាត​មួយ​នេះ នឹង​រៀបចំឡើង​ដោយ​ប្រទេស​សមាជិក ១៩៣ ដោយ​ក្នុង​មួយ​ប្រទេស​អាច​បោះឆ្នោត​បាន​ម្ដង ហើយ​មិនអនុញ្ញាត​ឲ្យ​ប្រើប្រាស់​សិទ្ធិ​វេតូ​ក្នុង​ការ​រារាំង​ការ​បោះឆ្នោត​មួយ​នេះ​ ដូច​កាល​ដែល​រុស្ស៊ី​ប្រើសិទ្ធ​វេតូ​ក្នុង​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​កាលពី​ចុងខែកញ្ញា​ឡើយ។

ដោយឡែក សម្រាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​មួយ​នេះ​ ត្រូវបាន​គេ​រំពឹង​ទុកថា នឹង​មិនលើស​ពី​ថ្ងៃពុធ​ឡើយ ស្របពេលអ៊ុយក្រែនបាន​អំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់ មិនត្រូវទទួលស្គាល់ការបញ្ចូលឧបសម្ព័ន្ធនេះ ហើយទាមទារឱ្យមានការដកទ័ពរុស្ស៊ីជាបន្ទាន់ចេញពីអ៊ុយក្រែន។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី ៣០ កញ្ញា​កន្លងទៅ រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​កាត់បញ្ចូល​តំបន់​អ៊ុយក្រែន ៤ មាន​ដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia បញ្ចូល​ជា​ឧបសម្ពន្ធ​របស់​ខ្លួន ហើយ​​បណ្ដា​ប្រទេស​នៅ​លោកខាងលិច​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំងជុំវិញ​បញ្ហា​មួយ​នេះ៕