ចាកចេញពីប្រទេស ៨ ឆ្នាំ មហាសេដ្ឋីម្នាក់ប្រកាសបោះបង់សញ្ជាតិរុស្សីជាផ្លូវការ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​ Yuri Milner កូនកាត់អ៊ីស្រាអែល-រុស្ស៊ី បាន​ប្រកាស​ថា លោកបានបោះបង់សញ្ជាតិរុស្ស៊ីជាផ្លូវការ បន្ទាប់ពី​ចាកចេញ​ពី​ទីនោះ​តាំងពីឆ្នាំ ២០១៤។ នេះបើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ខ្ញុំ និងក្រុមគ្រួសារ​បាន​ចាកចេញពីរុស្ស៊ី តាំងពីឆ្នាំ ២០១៤ ក្រោយពេលរុស្ស៊ីសម្រេចកាត់បញ្ចូលតំបន់គ្រីមៀ ចូលជា​ឧបសម្ពន្ធ​ ហើយនៅក្នុងរដូវក្ដៅនេះ ពួកយើង​បាន​សម្រេច​ក្នុងការ​បោះបង់​សញ្ជាតិ​រុស្ស៊ី​ជាផ្លូវការ”។ នេះបើតាម​សារ​ដែលបាន​បង្ហោះ​នៅលើ Twitter ដោយ​មហាសេដ្ឋី​ Milner។

សូមជម្រាបដែរថា លោក Milner ទទួល​បាន​សញ្ជាតិ​អ៊ីស្រាអែល​នៅក្នុងឆ្នាំ ១៩៩៩ ហើយតាំងពី​ចាកចេញ​ពី​រុស្ស៊ី​នៅឆ្នាំ ២០១៤ លោកមិនដែលបាន​ឈានជើងចូល​ស្រុកកំណើត​សូម្បី​តែម្ដង ហើយ​បុរសរូបនេះ​ក៏​មិនមានទ្រព្យសម្បត្តិ​នៅ​រុស្ស៊ី​ឡើយ។

លោក Yuri Milner គឺជា​ស្ថាបនិក​ក្រុមហ៊ុន DST Global ដែល​ផ្ដល់​សេវាកម្ម​វិនិយោគ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ហើយ​ទ្រព្យសម្បត្តិ​របស់​លោក​បច្ចុប្បន្ន​មាន​ប្រមាណ ៧,៣ ពាន់​លាន​ដុល្លារ៕