កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ទៅ ៨% ដែលខ្ពស់ជាងគោលដៅដែលរដ្ឋាភិបាលកំណត់ចន្លោះពី ៦ ទៅ ៦,៥%។ នេះបើតាមដំណឹងដែលរដ្ឋាភិបាលបានទម្លាយកាលពីថ្ងៃទី ១១ តុលា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែក សម្រាប់ការនាំចេញវិញ រដ្ឋាភិបាលព្យាករណ៍ថានឹងអាចកើនឡើងដល់ ៩,៥% ឬអាចដល់ ៣៦៨ ពាន់លានដុល្លារ ស្របពេលលំហូរវិនិយោគិនបរទេសមានការកើនពី ៦,៤% ដល់ ១១,៥% ឬ ២១ ពាន់លានដុល្លារ។
សូមជម្រាបដែរថា វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដែលមានកំណើនសេដ្ឋកិច្ចឆាប់រហ័សបំផុតមួយ បន្ទាប់ពីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ដោយផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៣ មានការកើនឡើង១៣,៦៧% បើធៀបនឹងឆ្នាំទៅ៕