កាលពីថ្ងៃទី ១១ តុលាកន្លងទៅ សមាគមប្រេងដូងឥណ្ឌូណេស៊ី ហៅកាត់ GAPKI បានទម្លាយទិន្នន័យនាំចេញប្រេងដូងកាលពីខែសីហាឲ្យដឹងថា បាននាំចេញប្រមាណ ៤,៣៣ លានតោន ច្រើនជាងខែកក្កដាជិតពាក់កណ្ដាល។
ដោយឡែក CNA ធ្លាប់រាយការណ៍ថា អត្រានាំចេញប្រេងដូងរបស់ឥណ្ឌូណេស៊ីកាលពីខែកក្កដាមានប្រមាណ ២,៧១ លានតោន ហើយការនាំចេញប្រេងដូងនៅខែសីហាឆ្នាំនេះ គឺបានកើនឡើង ១,៤% បើធៀបនឹងឆ្នាំទៅ។
GAPKI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការលើកលែងពន្ធលើការនាំចេញប្រេងដូងបានជួយ ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង នៃផលិតផលប្រេងដូងឥណ្ឌូណេស៊ីនៅលើទីផ្សារពិភពលោក ចំពេលមានការប្រកួតប្រជែងខ្លាំងជាមួយប្រេងបន្លែផ្សេងទៀត។
សូមជម្រាបដែរថា កាលពីខែសីហា ប្រទេសនាំចេញប្រេងដូងធំបំផុតលើលោក បានផលិតប្រេងដូងឆៅប្រមាណ ៤,៣១ លានតោន ច្រើនជាងខែកក្កដាដែលផលិតបាន ៣,៨ លានតោន៕