ក្រុមហ៊ុន​ចិន​​មួយ គ្រោង​វិនិយោគ​លើ​ការ​ប្រមូល​សំរាម នៅ​បាត់​ដំបង

សង្គម​ និង​សេដ្ឋកិច្ច

កាល​ពី​នៅល្ងាចថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ ទទួល​ជួប​ពិភាក្សា​ ជាមួយលោក GU CHUNYAO និង លោក HE YUNLU តំណាងក្រុមហ៊ុន ZHENGHAINA​ INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន ជុំ​វិញ​ការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពិនិត្យកម្មវិធីនៃការអនុវត្តគម្រោងរបស់ក្រុមហ៊ុនរួចមក លោក សឿម ប៊ុនរិទ្ធិ បានសម្តែង​នូវ​ការសប្បាយរីករាយ​ក្នុងការរៀបចំអនុវត្តគម្រោងប្រមូលសំរាមនៅក្រុងបាត់ដំបង ។ លោកបន្តទៀត​ថា បច្ចុប្បន្នយើងក្រុមហ៊ុនប្រមូលសំរាមក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនមួយនេះ​មិនមានលទ្ធភាពក្នុង​ការ​កែច្នៃ​សំរាមទេ គឺក្រុមហ៊ុនជាអ្នកប្រមូលសំរាមដឹក​យកមក​ចាក់ទុក​នៅ​ទី​លាន​ចាក់សំរាម រួច​ក៏​ធ្វើ​ដុតកំទិច​ ដែលធ្វើឱ្យផ្សែងបក់ចូលមកក្រុងបាត់ដំបង និងធ្វើឱ្យមានការរអ៊ួរទ្រាំពីប្រជាពលរដ្ឋផងដែរ ។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មុនក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តរួចម្តងមកហើយ និងមានការគាំទ្រនចំពោះការចុះសិក្សា​របស់ក្រុមហ៊ុន ZHENGHAINA INDUSTRY CO,. LTD. ដែលចង់ធ្វើការវិនិយោគប្រមូលសំរាម ការកែច្នៃសំរាម និងការបំឡែងសំរាមជាថាមពលអគ្គិសនីផងដែរ។

ប្រភព៖ battambang.gov.kh