SpaceX ត្រៀមដាក់សំណើសុំការអនុញ្ញាតិ បង្ហោះផ្កាយរណបផ្គត់ផ្គង់អ៊ីនធឺណិតនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនអ្នកមានបំផុតលើលោក​ SpaceX កំពុង​ត្រៀម​សុំ​ការ​អនុញ្ញាត​បង្ហោះ​ផ្កាយរណប​​ទៅកាន់​លំហអាកាស​ ដើម្បី​ផ្គត់ផ្គង់​អ៊ីនធឺណិត​នៅ​ប្រទេសឥណ្ឌាក្រោមស្លាកយីហោ Starlink ខណៈ​ក្រុមហ៊ុន​របស់ Elon Musk គឺជា​ក្រុមហ៊ុនទី ៣ ដែលបាន​ស្នើ​រដ្ឋាភិបាលឥណ្ឌា​ចំពោះ​បញ្ហា​មួយនេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Economic Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែមទៀតថា ក្រៅពី​សុំសិទ្ធ​បង្ហោះ​ផ្កាយរណប SpaceX ក៏​នឹង​ស្នើសុំ​សិទ្ធ​ចុះចត ក៏ដូចជា​ការ​ប្រឡូកចូលទីផ្សារ​អ៊ីនធឺណិតក្នុងស្រុក​ផងដែរ ស្របពេល​សំណើ​ទាំងនេះ​នឹង​ត្រូវ​ត្រួតពិនិត្យ​ពី​នាយកដ្ឋានទូរគមនាគមន៍​ ហៅកាត់ DoT។

គួររំលឹកដែរថា កាលពី​ដើមឆ្នាំ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន Starlink ប្រគល់​ប្រាក់​កក់​ដែល​ប្រជាជន​បាន​បញ្ជា​ទិញ​សេវាកម្ម​មួយនេះ មុនពេល​ក្រុមហ៊ុន​មហាសេដ្ឋី​មាន​បំផុតលើលោក មិនទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​សម្រាប់​ធ្វើអាជីវកម្ម​នៅ​ក្នុង​ប្រទេស។

សូមជម្រាប​បន្ថែមថា ក្រោយ​ឃើញ​ការ​បរាជ័យ​ដំបូង​របស់ Starlink ក្រុមហ៊ុន​យក្ស​ ២ ទៀត​ក៏​ចាប់ផ្ដើម​បោះ​ជំហាន​លើ​ដានចាស់​របស់​ក្រុមហ៊ុន​អាមេរិក​ គឺ Bharti Group និង Reliance Jio Infocomm ក៏​បាន​ដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​ផងដែរ ប៉ុន្តែ​ក្រុមហ៊ុនទាំង ៣ នេះ​នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតបវិញ​នៅ​ឡើយ៕