ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ហៅថា «ឧកញ៉ាលក្ខណ៍» បច្ចុប្បន្នជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ត្រូវបានគេដឹងថា ជានាយកក្រុមហ៊ុន «DTC» ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ហើយលោកបានទទួលការតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជំនួសលោក អេង ប៊ុនហ៊ាង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។
សូមជម្រាបជូនថា ក្នុងតួនាទីជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ តែងតែជួយជាថវិកាដល់សិស្សពូកែចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ នៅខេត្តមណ្ឌលគិរី ជារៀងរាល់ខែ ហើយលោកក៏តែងតែអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាសម្ភារ និងថវិកាមួយចំនួន ជូនដល់ជនជាតិដើមភាគតិច ដែលជាចាស់ៗ អ្នកពិការ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងជនរងគ្រោះធម្មជាតិនានា នៅខេត្តមណ្ឌលគិរីផងដែរ៕