រដ្ឋាភិបាលថៃ គ្រោងបញ្ចេញថវិកាជាង ៦០០ លានដុល្លារ ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

អន្តរជាតិ

ថ្មីៗនេះរដ្ឋាភិបាលរបស់ប្រទេសថៃ គ្រោងនឹងចំណាយទឹកប្រាក់យ៉ាងហោចណាស់ ២៣ ពាន់លានបាត ឬប្រហែល ៦០៤ លានដុល្លារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាល គឺលោកស្រី Rachada Dhnadirek នៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីមួយ កាលពីមិ្សលមិញថា នាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយជ្រោមជ្រែងពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងបន្តកើតឡើង នៅទូទាំងប្រទេស ។

លោកឧត្តមសេនីយ ប្រាយុទ្ធ បានទទូចថា វិធានការក្នុងការផ្តល់ជំនួយ គឺត្រូវតែដាក់ចេញភ្លាមៗ នៅពេលណា ដែលស្ថានភាពទឹកជំនន់ធូរស្រាល ដោយរដ្ឋាភិបាលបានរៀបចំថវិកាសង្គ្រោះបន្ទាន់ ដែលបានប៉ាន់ប្រមាណជាដំបូង ក្នុងចំនួន ២៣ ពាន់លានបាត ដែលនឹងត្រូវដកចេញពីថវិកាកណ្តាល សម្រាប់ឆ្នាំសារពើពន្ធ ២០២៣។

យោងតាម​គ្រោងការ នៃការ​ចំណាយរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលត្រូវបានអនុម័តក្នុងខែនេះ រដ្ឋាភិបាលបានត្រៀមថវិកាសរុបចំនួន ៩២,៤ ពាន់លានបាតរួចស្រេចហើយ សម្រាប់ការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ណាមួយ ។

លើសពីនេះ លោកស្រី Rachada បាននិយាយថា គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់មជ្ឈមណ្ឌលមួយ មានគ្រែចំនួន ៣០០ ដែលរំពឹងថានឹងអាចផ្តល់ការព្យាបាល ដល់ប្រជាជនថៃចំនួន ១២ ៥០០ នាក់ក្នុងមួយឆ្នាំផងដែរ ៕