ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុត ១០០ រូបនៅឥណ្ឌាកើនឡើងដល់ ៨០០ ពាន់លានដុល្លារ

អន្តរជាតិ

មួយរយៈ​កាលចុងក្រោយ​នេះ ប្រទេសឥណ្ឌា​ហាក់​ជោគជ័យ​ខ្លាំង​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ចដ៏​អស្ចារ្យ ពោល​បាន​ផ្ដួល​ចក្រភព​អង់គ្លេស ក្លាយជា​មហាអំណាចសេដ្ឋកិច្ចទី ៥ លើលោក។ នេះ​បើតាម​ការ​ចុះផ្សាយពី​ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ក្លាយខ្លួន​ជា​មហាអំណាចសេដ្ឋកិច្ច​លើលោក​ហើយ ក្រុមមហាសេដ្ឋី​ឥណ្ឌា​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ផងដែរ ដ្បិត​ Forbes អះអាងថា ទ្រព្យសម្បត្តិ​អ្នកមានបំផុត ១០០ រូបនៅ​ឥណ្ឌា​មាន​ការ​កើនឡើងដល់​ទៅ ៨០០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ។

ការកើនឡើង​ដ៏​សំបើម​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ មាន​មួយ​ចំណែក​ធំ​ជា​ការចូលរួម​ពី​លោក Gautam Adani មហាសេដ្ឋីមានបំផុត​ប្រចាំ​ប្រទេស ដោយទ្រព្យសម្បត្តិ​របស់​លោក​បាន​កើនឡើង​ស្ទើរ ៣ ដង នៃ​ទ្រព្យ​ដែល​ធ្លាប់មាន​កាលពី​ឆ្នាំទៅ។

សូមជម្រាបដែរថា ក្នុងចំណោម​ទ្រព្យសម្បត្តិ​សរុប ៨០០ ពាន់លាន​ដុល្លារពី​អ្នកមាន​បំផុត ១០០ រូបនៅ​ឥណ្ឌា ៣០%​នៃទ្រព្យសម្បត្តិ​សរុប​គឺ​ជា​កម្មសិទ្ធរបស់​មហាសេដ្ឋី​លេខ ១ Gautam Adani និង​មហាសេដ្ឋី​លេខ ២ Mukesh Ambani៕