ឧកញ៉ា គីម ហ៊ាង៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលរដ្ឋចេញច្បាប់ស្ដីពីនិយ័តករអាជីវកម្មអចលនទ្រព្យជាផ្លូវការ…»

ជុំវិញ​ឧកញ៉ា

ម្ចាស់គម្រោងបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា នៅបណ្ដាប្រទេសជឿនលឿនមួយចំនួន បើសិនជានរណាហ៊ានទិញលក់អចលនទ្រព្យ ហើយគ្មានអាជ្ញាបណ្ណ ចុះបញ្ជីត្រឹមត្រូវ អ្នកនោះនឹងប្រឈមការជាប់គុកតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេសដដែលរូបនេះ សម្ដែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ខ្ញុំសប្បាយចិត្ត នៅពេលដែលរដ្ឋចេញច្បាប់ស្ដីពីនិយ័តករអាជីវកម្មអចលនទ្រព្យជាផ្លូវការ ហើយតម្រូវឱ្យក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីស្របច្បាប់នៅកម្ពុជាទាំងអស់ ដាច់ខាតត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ»។

គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលបានបង្កើតនិយ័តករអាជីវកម្មអចលនទ្រព្យ ដើម្បីគ្រប់គ្រងប្រតិបត្តិករវិស័យមួយនេះឱ្យបានត្រឹមត្រូវមក បើគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ និយ័តករអចលនទ្រព្យ និងបញ្ចាំ បានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនវាយតម្លៃ និងសេវាកម្ម ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាបានចំនួនជាង ២៧០ក្រុមហ៊ុន។

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖