IMF ប្រាប់ឲ្យធនាគារកណ្ដាលនៅអាស៊ី ប្រញាប់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ

អន្តរជាតិ

ថ្មីៗនេះ ស្ថាប័នមូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ IMF បានប្រាប់​ឲ្យ​ ធនាគារកណ្ដាល​នៃ​បណ្ដាប្រទេស​នៅ​តំបន់អាស៊ី​ទាំងអស់ ឲ្យ​ប្រញាប់​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​តាម​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ករណី​ខាងលើ​គឺ​មិន​ត្រូវបាន​រាប់​បញ្ចូលនូវ​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​អាស៊ី​គឺ ចិន និង​ជប៉ុន​ឡើយ ដ្បិត​បើ​ទោះ​ជា​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង ២ ហាក់​កើនឡើង​យឺត ប៉ុន្តែ​អត្រា​អតិផរណា​នៅ​ទីនោះ គឺ​មិន​មាន​ការ​កើនឡើង​ឡើយ។

ដោយឡែក បើ​តាម​សម្ដី​របស់​លោក Krishna Srinivasan ប្រធាន​នាយកដ្ឋាន IMF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​បង្ហើប​ថា តម្លៃរូបិយប័ណ្ណ​ប្រទេស​នៅ​អាស៊ីជាច្រើនបាន​ធ្លាក់ចុះ នៅពេល​សហរដ្ឋអាមេរិក​រឹត​បន្តឹង​ខ្លាំង បណ្ដាល​ឲ្យ​អត្រាការប្រាក់​ប្រចាំ​ប្រទេស​ទាំងនោះ​មាន​គម្លាត​គ្នា​ខ្លាំង។

បុរសខាងលើ​ក៏​បាន​បន្ថែម​ទៀតថា ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ និង​ការកើនឡើង​នៃ​អត្រាការប្រាក់​ក្នុងពេលតែមួយ អាច​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​តំបន់​អាស៊ី​ប្រឈម​នឹង​បំណុល​វ័ណ្ឌក​នៅ​ថ្ងៃណាមួយ៕