ឧកញ៉ា ប៊ុន រតនាសេម ជូនភរិយាជិះឡាន Rolls-Royce ទៅញាំអាហាររស់ជាតិលំដាប់ហាងផ្កាយ៥

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយក​ក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) ​​កាល​ពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២២ ​​បាន​ជូន​ភរិយា​​របស់​លោក​ជិះ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ​​ទៅ​ញាំ​អាហារ​រស់​ជាតិ​លំដាប់​ហាង​ផ្កាយ​៥ មួយ​កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីប​មួយ​ ដែល​លោក​ឧកញ៉ា​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ​​​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​​លោក​បាន​​​ប្រាប់​ភរិយា​របស់​លោក​គឺ​លោកជំទាវ លីឈី ​​ឱ្យ​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ស្លៀករ៉ូប ពាក់​​ក្រវិល ខ្សែក​ពេជ្រ ​​​ដូច​តារា​ល្បី​ Super Star ​​និង​ជិះ​រថយន្ត Rolls-Royce ​ទៅ​ញាំ​​​អាហារ​រស់​ជាតិ​​​លំដាប់​ហាង​ផ្កាយ​៥ គឺ​ហាង អេសឆ្ងាញ់។

សូម​ជម្រាបជូន​ថា ​​អេសឆ្ងាញ់ ​​ដែលមាន​លក់​ទា​ព្រះច័ន្ទ ទាផ្លិត និង​ទាខ្វៃ គឺជា​​មុខជំនួញ​មួយ​ក្នុង​ចំណោម​មុខ​ជំនួញ​ជា​ច្រើន​ទៀត​របស់​ឧកញ៉ា ប៊ុន រតនាសេម ​​​ដែល​លោក​​ទើប​បង្កើត​ឡើង​​​នៅ​សម័យ​កូវីដ-១៩។ លោក​ឧកញ៉ា​ ​ធ្លាប់​បញ្ជាក់​ឱ្យ​ដឹង​ថា មូលហេតុ​នាំ​​ឱ្យ​លោក​បង្កើត​ “អេសឆ្ងាញ់” គឺដោយសារ​សម័យ​កូវីដ-១៩ ធ្វើ​ឱ្យ​ចំណូល​ពី​​វិស័យ​រថយន្ត​ស្ទើរ​តែ​គ្មាន ដូច្នេះ​បាន​ធ្វើ​ឱ្យ​​លោក​មាន​គំនិត​​ទៅ​បង្កើត​មុខ​ជំនួញ​លើ​វិស័យ​អាហារ​វិញ។ បទពិសោធន៍​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​លោក​យល់​ថា លោក​​គួរ​តែ​បង្កើត​មុខ​ជំនួញ​លើ​វិស័យ​ផ្សេងៗ​ទៀត ​​ដើម្បី​ការពារ​ហានិភ័យ ដូច្នេះ​ហើយ​​​ទើប​​​បាន​បន្ថែម​ជំនួញ​​វិស័យ​ដទៃ​ទៀត ជាបន្តបន្ទាប់៕

សូម​ទស្សនាវីដេអូ​ (ទំព័រហ្វេសប៊ុក)