មហាសេដ្ឋីភាគហ៊ុនកំពូលនៅកូរ៉េខាងត្បូង របូតលុយជាង ៣០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ

អន្តរជាតិ

គិត​តាំងពីដើមឆ្នាំ ២០២២ មកទល់នឹងពេលនេះ មហាសេដ្ឋី​កូរ៉េខាងត្បូង​ដែល​រកស៊ី​លើ​វិស័យ​ភាគហ៊ុន​មាន​ការ​ខាតបង់​ជាខ្លាំង ពោល​អ្នកជំនួញ​កំពូល​ ៥០ នៃ​វិស័យ​មួយ​នេះ​របូត​លុយ​ជាង ៣០ ពាន់​លាន​ដុល្លារ ​ក្នុងរយៈពេល ១០​ខែ​នៃ​ឆ្នាំ​នេះ។ នេះ​បើតាម​ការ​ចុះផ្សាយពី Pulsenews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ​អ្នក​តាមដាន​ទិន្នន័យ​ហិរញ្ញវត្ថុ FnGuide ក៏​បាន​ទម្លាយ​ដែរ​ថា ទំហំទឹកប្រាក់​របស់​បុគ្គល​កំពូល​ទាំង ៥០ នោះ​មាន ៧៥,៨១ ទ្រីលាន​វ៉ុន ឬ ៥៣ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃទី ១២ តុលា ដែល​មាន​តិចជាង​ទិន្នន័យ​កាល​ដើមឆ្នាំ ៤១,៨ ទ្រីលាន​វ៉ុន ឬ ៣៥%។

​ក្នុងចំណោម​នោះ អ្នកដែលខាតបង់ធ្ងន់ធ្ងរបំផុត​គឺ Kim Beom-su ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Kakao ដែល​របូតលុយច្រើនជាងពាក់កណ្ដាល ពោល​កាលដើមឆ្នាំ​មាន ៦,៨ ទ្រីលានវ៉ុន តែគិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា​នេះ​មានតែ ២,៩៥ ទ្រីលានវ៉ុន​ប៉ុណ្ណោះ។

ខុសប្លែកពី​ក្រុមហ៊ុន​ផលិតហ្គេម​ដែល​ខាតបង់​ស្ទើរគ្រប់គ្នា ប៉ុន្តែ​ក្រុមហ៊ុន​ដែល​រកស៊ី​បែប​ប្រពៃណី​ពី​ដើម​មក​ដូចជា Hyundai Motor Group, SK Group និង Samsung Electronics ជាដើម បែរជា​មាន​សញ្ញា​វិជ្ជមាន​ល្អជាង​ក្រុមហ៊ុន​ថ្មីថ្មោង​ច្រើន​សន្ធឹក៕