Apple ផ្អាកគម្រោងប្រើប្រាស់បន្ទះឈីបចិន ​ក្រោយរដ្ឋាភិបាលរឹតបន្តឹងទំនិញនាំចូលពីចិន

អន្តរជាតិ

ថ្មីៗនេះ ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឆ្លាតវៃ Apple បាន​ប្រកាស​ថា នឹង​ផ្អាក​គម្រោង​ប្រើប្រាស់​ឈីប​ក្រុមហ៊ុន Yangtze Memory Technologies ហៅកាត់​ YMTC សម្រាប់​ផលិតផល​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​រឹតបន្តឹង​គោលនយោបាយ​នាំចូល​ទំនិញ​ពីប្រទេស​ចិន។ នេះ​បើតាម​ការ​ចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក Nikke ក៏បាន​បង្ហើប​ដែរថា Apple មាន​គម្រោង​ប្រើប្រាស់​បន្ទះឈីប​ប្រភេទ NAND របស់ YMTC ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​នៅក្នុងឆ្នាំ​នេះ ហើយ​ក៏​គ្រោង​នឹង​បំពាក់​វា​សម្រាប់​ទូរស័ព្ទ iPhone ដែល​នឹង​លក់ចេញ​លើ​ទីផ្សារ​ស្រុកចិន​ផង​ដែរ។

សូមជម្រាបថា Apple បាន​ធ្វើការ​បញ្ជាទិញ​បន្ទះឈីប​ពី YMTC រហូត​ដល់ ៤០% នៃ​ការ​ផលិត​ទូរស័ព្ទ iPhone ទាំងអស់​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដោយសារ​រាជរដ្ឋាភិបាល​ចេញ​គោលនយោបាយ​ថ្មី​បែបនេះ Apple អាច​នឹង​មាន​ការ​យឺតយ៉ាវ​ចំពោះ​សង្វាក់​ផលិតកម្ម។

Apple.

មូលហេតុដែល​អាមេរិក​ចាប់ផ្ដើម​រឹតបន្តឹង​ការនាំចូល​ទំនិញ​ពី​ចិន គឺ​ដើម្បី​បង្អាក់​ការ​ពង្រីក​ខ្លួន​លើ​វិស័យ​បច្ចេកវិទ្យា​ចិន សម្រាប់​ទីផ្សារ​សកល ដ្បិត​កន្លងមក​អាមេរិក​ធ្លាប់​ប្រកាសថា នឹង​ចាក់លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ប្រជែងជាមួយ​ចិន​ផ្នែក​បច្ចេកវិទ្យា​ផង៕