ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម វិនិយោគជាង ៦ ពាន់លានដុល្លារនៅបរទេស កាលពីឆ្នាំទៅ

អន្តរជាតិ

​ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល​វៀតណាម​ បានចាក់លុយ​ប្រហែល ៦,៦១ ពាន់លាន​ដុល្លារ​នៅក្រៅប្រទេស​កាលពីឆ្នាំទៅ។ នេះ​បើតាម​ការ​ឲ្យដឹងពី​វិនិយោគិន​ប្រចាំ​ក្រុមហ៊ុន PetroVietnam និង​ Viettel។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់ PetroVietnam ​ស្ដេចត្រាញ់​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​បាន​វិនិយោគ​នៅ​បរទេស​ប្រហែល ៤ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel វិនិយោគ​អស់ ១,៤៧ ពាន់​លាន​ដុល្លារ ស្របពេល Vietnam Rubber Group ជះ​លុយ ៧៧១ លាន​ដុល្លារ។ នេះ​បើតាម​​របាយការណ៍​ចុះផ្សាយ​ដោយ​រដ្ឋាភិបាល។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣០ បានវិនិយោគនៅក្នុងប្រទេស និងតំបន់ចំនួន ២៦ សម្រាប់គម្រោងចំនួន ១៣៧ ដែលកើនឡើងចំនួន ៦ ពីឆ្នាំ ២០២០។

កាលពីឆ្នាំទៅ គម្រោង ៨៨ បាន​កត់ត្រា​ប្រាក់ចំណូល​សរុប​ជិត ៧,៨ ពាន់​លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២០ ហើយក្នុងចំណោមនោះ ៦២ គម្រោងបាន​ប្រកាស​ប្រាក់ចំណេញ​ ក្រោយបង់ពន្ធ​រួចរាល់ បាន​ច្រើនលើស ៨១០ លានដុល្លារ កើន​រហូត​ដល់​ ៩០% បើធៀប​នឹងឆ្នាំ ២០២០៕