អ្នកឧកញ៉ា ម៉ម វណ្ឌឌី និងលោកជំទាវ ទៀង ផ្លា ព្រមទាំងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លា បានប្រគេនបច្ច័យ (ថវិកា) ចំនួន ២០ ម៉ឺនដុល្លារអាមេរិច សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការចូលរួមបរិច្ចាគថវិការបស់អ្នកឧកញ៉ា និងលោកជំទាវ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីកសាងអគារសិក្សាថ្មី នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
គួររំឮកផងដែរថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ចំថ្ងៃនៃទិវាបុណ្យកតញ្ញូ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ក៏ធ្លាប់បានថ្វាយរថយន្ត Mazda BT-50 Thunder ស៊េរីឆ្នាំ 2022 ១គ្រឿង ជូនសម្ដេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ស្ថិតនៅវត្តបទុមវតីផងដែរ៕