ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកាជាង ១០លានរៀលទៀត ដល់គ្រួសារជួបឧបទ្ទវហេតុលិចទូកដ

ជុំវិញ​ឧកញ៉ា

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ​​ឧកញ៉ា ស្រី​ ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Jes’t Group & 7NG ​​បាន​នាំ​យក​សម្ភារ​គ្រឿង​ឧបភោគ ​​​​បរិភោគ និង​ថវិកា​ប្រមាណ ជាង ១០​លាន​រៀល​​បន្ថែម​ទៀត ជូន​ដល់​គ្រួសារ​​ក្មេងៗ​ជន​រង​គ្រោះ​ដែល​ជួបឧបទ្ទវហេតុលិចទូកដ ​​កាល​ពី​ល្ងាច​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ២០២២ កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បញ្ជាក់​ឱ្យ​ដឹង​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃ​នេះ​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ក្នុងនាម​ជា​ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧​ ) សាខាខេត្តកណ្ដាល ​លោក​បានដឹកនាំក្រុម​ការងារ ចូល​រួមសហការជាមួយ​ អាជ្ញាធរមូលដ្ឋាន​ និងកងកម្លាំងទាំងពីរ​ ព្រមទាំងប្រជាការពារ​ បាននាំយកសម្ភារ​គ្រឿង​ឧបភោគ​ បរិភោគ​ និងថវិកា​មួយចំនួន​ ជូនដល់មាតាបិតា​ របស់សិស្ស​ដែលបាត់បង់ជីវិតទាំង១១នាក់​ និង​ សិស្សានុសិស្ស​មិនបានបាត់បង់ជីវិត​ទាំង​ ៥នាក់ ​ក្នុងឧបទ្ទវហេតុលិចទូក​ដ​ នៅភូមិកោះចម្រេីន ឃុំកំពង់ភ្នំ ស្រុកលេីកដែក​ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី​១៣ ​ខែតុលា ​ឆ្នាំ​២០២២​ កន្លងទៅ ដោយ​សរុបជាថវិកា​ចំនួន ១០,៣០៥,៣៥០ រៀល​ ជួយឧបត្ថម្ភបន្ថែមពីលើថវិកាលើកមុន។

សូម​ជម្រាប​ជូន​ថា ក្នុង​ឧបទ្ទវហេតុ​​ដ៏​សោកសៅ​ខាង​លើ​នេះ ​​ឧកញ៉ា ស្រី ចាន់ថន ​​កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០២២ ​​បាន​​ជួយ​ថវិកា​ប្រមាណ ១០០០០ ដុល្លារ រួច​មក​ហើយ ​ទៅ​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាត់​បង់​ជីវិត និង​​គ្រួសារ​​ដែល​ក្មេង​នៅ​មាន​ជីវិត​ផង​ដែរ៕